วันพุธที่ 20 สิงหาคม พ.ศ. 2557

ចេក

ដើមចេក

 
 
 
 
 
 
Rate This

(បទព្រហ្មគីតិ)
១.   ដើមចេកអើយដើមចេក           អ្នកល្អពេកដើមធាងស្លឹក
ផ្លែថ្លោសស្និតច្រើនញឹក           ព្រោះត្រូវទឹកដីជីល្អ។
២.   ដើមខ្លះអំនួតកាយ                  ចិត្តសប្បាយឥតកករ
ទាំងម្ចាស់ក៏ត្រេកអរ                ដើមផលល្អប្រយោជន៏ក្រៃ។
៣.   ដើមចេកហើយនឹងម្ចាស់          គិតផ្ទុយច្បាស់ចិត្តស្រមៃ
ចេកខ្លះសប្បាយក្រៃ                រស់រាល់ថ្ងៃឥតខ្វល់ខ្វាយ។
៤.   ឯម្ចាស់ប្រឹងថែទាំ                    សង្ឃឹមមាំបានសប្យាយ
លក់ចេកបានប្រាក់ចាយ          ព្រួយត្រូវស្រាយរស់ធូរធារ។
៥.   សង្វេគដើមចេកខ្លះ                 រស់យ៉ាប់ណាស់លង់និទ្រា              
ចុងក្រោយក្ស័យជន្មា                      ដល់វេលាម្ចាស់កម្ចាយ។
៦.   ដើមល្អក៏គ្មានខ្លឹម                    ក្តីសង្ឃឹមរសាត់ឆ្ងាយ
ទោះល្អហួសបកស្រាយ           ក្រោយសល់ស្តាយជីវិតសូន្យ។
៧.   មនុស្សខ្លះក៏ដូចគ្នា                  ដល់ជរាដូចលិចក្បូន
មច្ចុតោងសណ្តូន                  គង់ស្លាប់សូន្យគ្មានសល់អ្វី។

ไม่มีความคิดเห็น:

แสดงความคิดเห็น