วันศุกร์ที่ 15 สิงหาคม พ.ศ. 2557

ការនេសាទ ของ Ford

ប្រទេសកម្ពុជាប្រទេសមួយដែលសំបូរទៅដោយផ្លូវទឹកច្រើន និងជាកន្លែងសំរាប់នេសាទដ៏សំបូរសំរាប់ប្រជាជនខ្មែរប្រកបរបរចឹញ្ចឹមជីវិត និងអាជីវកម្ម។នៅក្នុងលក្ខណៈដ៏សំបូរបែបនេះ គឺប្រទេសកម្ពុជាមានទន្លេមេគង្គ ដែលមានប្រភពមកពីទីបេប្រទេសចិនហូរកាត់ ទន្លេសាប ជាអាងស្ដុកត្រីដ៏សំបូរដែលភ្ជាប់ពីទន្លេមេគង្គមកនិងសមុទ្រកម្ពុជា។ ដូចនេះការនេសាទនៅកម្ពុជាចែកជាពីរផ្នែកធំៗគឺ នេសាទទឹកសាប និងនេសាទទឹកប្រៃ។
  1. ការនេសាទទឹកសាបៈ ការនេសាទទឹកសាបគឺប្រព្រឹត្តទៅនៅតំបន់ទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ និងតាមតំបន់មួយចំនួនដែលជាស្ទឹង ផ្សេងៗ។ចំពោះការនេសាទនេះប្រជាជនខ្មែរបានយកទៅលក់នៅក្នុងស្រុកផង និងយកទៅលក់នៅបរទេសផង។
  2. ការនេសាទទឹកប្រៃៈនៅសមុទ្រដែលលាតសន្ធឹងពីខេត្តកែប កំពត ព្រះសីហនុ និង ខេត្តកោះកុង។ ចំពោះការនេសាទទឹកប្រៃនេះដែរ ប្រជាពលរដ្ឋដែលនេសាទអាចនាំយកផលិតផលត្រីទៅលក់នៅប្រទេសក្រៅដោយផ្ទាល់ដូចជាទៅលក់នៅប្រទេសថៃជាដើម។
ចំពោះការនេសាទនេះគឺជួយប្រជាពលរដ្ឋខ្មែរ អោយមានជីវភាពយ៉ាងល្អប្រសើរ។ហើយថែមទាំងកាត់បន្ថយនូវភាពអត់ការងារធ្វើរបស់ប្រជាជនបានមួយចំនួនធំ។

ไม่มีความคิดเห็น:

แสดงความคิดเห็น