วันศุกร์ที่ 15 สิงหาคม พ.ศ. 2557

ការធ្វើស្រែ  ของ pond

ជារៀងរាល់ឆ្នាំប្រជាជនខ្មែរតែងតែធ្វើស្រែនៅអំឡុងរដូវវស្សាគឺចាប់ពីខែឧសភា ដល់ខែតុលាពីព្រោះ នៅរដូវនោះមានភ្លៀងធ្លាក់គ្រប់គ្រាន់។ការធ្វើស្រែរបស់កសិករខ្មែរគឺមានលក្ខណៈខុសគ្នាទៅតាមតំបន់។ ប្រជាជននៅតំបន់ខ្លះធ្វើស្រែបានបីដងក្នុងមួយឆ្នាំ និងតំបន់ខ្លះធ្វើបានមួយដងក្នុងមួយឆ្នាំ។ប្រជាជនខ្មែរ ធ្វើស្រែកាលពីមុនដោយប្រើកំលាំងគោ ក្របី និងដោយដៃ។ប៉ុន្តែនៅពេលនេះមានប្រជាជនខ្លះមានម៉ាស៊ីនសំរាប់ធ្វើ ស្រែ ដូចជា ម៉ាស៊ីនភ្ជួររាស់ ម៉ាស៊ីនច្រូតកាត់ ម៉ាស៊ីនបោកស្រូវ និងអ្នកខ្លះឈានដល់មានម៉ាស៊ីនស្ទូងទៀតផង។ចំពោះដំណាំស្រូវរដ្ឋាភិបាលបានមានផែនការកាលពីឆ្នាំ២០១០គឺបង្ករអោយមានផ្ទៃដីដាំដុះចំនួន               ២៦១.៨៤៤.០០០ហិចតា ហើយចំពោះផ្ទៃដីអនុវត្តវិញគឺមាន ចំនួន ២៧៩.៥៨៩.២០០។ ហើយទទួលបានទិន្នផលចំនួន២,៩៧តោនក្នុងមួយហិចតា។

ไม่มีความคิดเห็น:

แสดงความคิดเห็น